ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍នៅមុននេះបន្តិចបានឱ្យដឹងថា រថយន្តយីឌុបធុនធំមួយគ្រឿង មានដឹកជ្រូកជាច្រើនក្បាល បានក្រឡាប់សង្កត់លើផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឱ្យមានមនុស្សរងរបួសធ្ងន់៥នាក់ ក្នុងនោះមានម្នាក់សល់តែដង្ហើមចង្រិត ហើយជនរងគ្រោះទាំងនោះត្រូវគេបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកសំពៅលូន ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៧ កក្កដា ២០១៥ នេះ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥៩B ស្ពានអូរយ៉ាម៉ា ក្នុងភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះទាំង៥នាក់ ១-ឈ្មោះឡុង សុភា ភេទប្រុស ហៅក្តាម ២-ឈ្មោះពេជ សារឿន ភេទប្រុស (ម្ចាស់ផ្ទះ) ៣-ឈ្មោះវឿន ធួន ភេទប្រុស អាយុ៣២ឆ្នាំ ៤-ឈ្មោះវឿន ស្រីនីត អាយុ១១ឆ្នាំ និង៥-វឿន ស្រីមី អាយុ៧ឆ្នាំ ។ ចំណែកឯរថយន្តដឹកជ្រូកបង្កពាក់ស្លាកលេខព្រះសីហនុ 3A-1562 ដោយម្ចាស់ជ្រូកមិនទាន់ស្គាល់អត្តសញ្ញាណ និងបានព្រមានលើសមត្ថកិច្ចមិនឱ្យថតរូបទេ ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ រថយន្តដឹកជ្រូកខាងលើ គេឃើញធ្វើដំណើរចេញពីស្រុកសំពៅលូន (លិចទៅកើត) លុះមកដល់ចំណុចកើតហេតុជាផ្លូវកោង ដោយរថយន្តមានល្បឿនលឿនផង បត់មិនទាន់ក៏ក្រឡាប់សង្កត់លើផ្ទះប្រជាពលរដ្ឋតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព

ប្រភព៖ kohsantepheapdaily.com.kh
រីករាយសណ្តាប់បទចម្រៀងលោកតា សុីន សុីសាមុត ៖ sin sisamuth song karaoke
No comments:
Post a Comment