រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍សង្កត់ធ្ងន់ថា លោក សុខ ប៊ុន ចេញមុខឱ្យលឿនទៅកាន់តុលាការក្នុងពេលឆាប់ៗ បើទោះបីជានៅក្រៅប្រទេសក៏ដោយ សូមកុំភ្លេចថា អាំងទែរប៉ូលមាននៅក្រៅប្រទេស ចូលមកឱ្យស្រូតបន្តិចមក បើនៅយូរជាប់ខ្នោះ ស្ថានទម្ងន់កាន់តែធ្ងន់ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី១៦ កក្កដា ២០១៥ នៅវិទ្យាស្ថានជាតិអប់រំ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគេនប្រគល់សញ្ញាបត្រវិញ្ញាបនបត្រដល់សមណនិស្សិត និស្សិតនិងគ្រូជ័យលាភីចំនួន១.៦៦៤អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ។
ទាក់់ទិននឹងបញ្ហាខាងលើថា មានអ្នកចង់រត់ការ សម្តេចតេជោនាយករដ្ឋមន្ត្រីបានព្រមានថា ចង់រត់ការប៉ុនណាក៏ដោយ សូមចេញមករត់ការមក វ៉ៃខ្នោះទាំងអ្នករត់ការទៀត រត់ការអី ។ ប្រើអំពើហិង្សា ផ្អើលយ៉ាងគគ្រឹកគគ្រេងរបៀបនេះ តើតម្លៃយុត្តិធម៌ ស្ថិតនៅកន្លែង ណា ? តម្លៃគុណធម៌នៅកន្លែងណា ? កុំអាងមានលុយ... ។
សម្តេចបានរិះគន់ទៀតថា លុយប៉ុណ្ណេះជួសជុលពុំរួចទេ... បើទោះបីកញ្ញាសាសា ព្រមស្រុះស្រួលទូទាត់គ្នាក្រៅប្រព័ន្ធតុលាការ ក៏តុលាការនៅតែមានសិទ្ធិចោទប្រកាន់បន្តតាមចាប់ ។ កញ្ញាសាសា មិនប្តឹងក៏តុលាការត្រូវកាត់រឿងនេះ ។

សម្តេចក្រឡាហោម ស ខេង បានដាក់ចេញបទបញ្ជាម្តងរួចទៅហើយ តែប៉ុន្មានថ្ងៃ ហើយថាចូលមកដល់ តើពេលណា ?
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា សូមមកឱ្យឆាប់ថ្ងៃនេះតែម្តងទៅ អត់ទៅណាឆ្ងាយទេ បើនៅប្រទេសក្រៅចូលមក រកផ្លូវទៅតុលាការតែម្តងទៅ តុលាការចាត់ចែងរបៀបណា គឺស្រេចតែតុលាការ ។ មានដីកាចាប់ខ្លួនរបស់តុលាការហើយ មិនចាំបាច់ឱ្យគេទៅចាប់ខ្លួនទាន់ទេ ព្រោះយើងប្រព្រឹត្ត យើងត្រូវទទួលខុសត្រូវ ។ មិនមែនទទួលខុសត្រូវបែរជាបញ្ចេញលុយដើម្បីឱ្យលុយទទួលខុសត្រូវជួស គឺអត់ទេ... ។
សម្តេចថ្លែងថា មិននឹកស្មានអ្នកដែលមានប្រាក់កាស មានកិត្តិយស ហើយមានងារជាឧកញ៉ាទៅជាប្រព្រឹត្តអំពើនេះទៅកើត គិតស្មានមិនដល់ ។
សម្តេចថ្លែងថា បើសិនជាគ្មានវីដេអូឃ្លីប ចាក់តាមទូរទស្សន៍ទេ មិននឹកស្មានថាងារជាឧកញ៉ានេះ ប្រហែលជាគេលុបបាត់ទៅទៀត គេបំភ្លេចរឿងនេះហើយចោទថាជារឿងអ្វីៗផ្សេងៗទៀត ។ ប៉ុន្តែជាក់ស្តែងដូច្នេះ ប្រកែកមិនកើត ។
បើទោះបីជាក្មួយស្រីសាសានេះមិនប្តឹង ក៏ពីផ្នែកតុលាការត្រូវតែធ្វើសកម្មភាព តុលាការមិនអនុញ្ញាតឱ្យសំណុំរឿងនេះរួចដែរ ព្រោះជាសំណុំរឿងព្រហ្មទណ្ឌ ។ ទោះបីសម្រួលគ្នាក្នុងប្រព័ន្ធតុលាការ ប៉ុន្តែឱ្យរលត់បណ្តឹងអាជ្ញា គឺអត់ទៅរួចទេ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានព្រមានដល់អ្នកទាំងឡាយថា ច្បាប់មិនលើកលែងទេ កុំប្រើអំពើហិង្សា មិនថាហិង្សាដាក់ស្ត្រី ឬហិង្សាដាក់បុរសទេ ឱ្យតែវ៉ៃគេគឺជាប់រឿងតែទាំងអស់ ។
ជាមួយនឹងប្រតិកម្មពីប្រមុខរាជរដ្ឋាភិបាល ដូចពោលខាងលើ នៅសាលាដំបូងព្រះរាជអាជ្ញារង លោក ហ៊ឹង ប៊ុនថន និង ចៅក្រម បានចេញដីកាចាប់ខ្លួនលោក សុខ ប៊ុន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្លិបកម្សាន្តយីហោ ឡាហ្គេនបា ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២១៨ នៃក្រមព្រហ្ម ទណ្ឌ ។ ក្រៅពីនេះជនមិនស្គាល់ឈ្មោះ អង្គរក្ស ភេទប្រុសដែលគេចខ្លួនក៏មានដីកាចាប់ខ្លួនដែរ ។ ដោយចោទពីបទប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចក្លិបកម្សាន្តយីហោឡាហ្គេនបា ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៧,១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
តាមប្រភពព័ត៌មានគួរឱ្យជឿជាក់នៅថ្ងៃ១៦ កក្កដា នេះថា លោក សុខ ប៊ុន ដែលពីមុនសង្ស័យថា លាក់ខ្លួននៅក្នុងប្រទេសនោះ ការពិតបានគេចខ្លួនទៅប្រទេសសិង្ហបុរី ថ្ងៃទី៧ កក្កដា ដែលឆែកឈ្មោះឃើញមាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ ប្រភពដដែលប្រាប់ថា ពេលនេះប៉ូលិសអាំងទែរប៉ូលកម្ពុជា កំពុងស្នើឱ្យមានការចាប់បញ្ជូនជនជាប់ចោទ សុខ ប៊ុន ពីប៉ូលិសអាំងទែរប៉ូល សិង្ហបុរីផងដែរ ។ ប្រភពដដែលបន្តថា លោក សុខ ប៊ុន បានប្រកាសថា នឹងចូលមកកាន់តុលាការនៅថ្ងៃទី២០ កក្កដាខាងមុខ ៕
ប្រភព៖ kohsantepheapdaily.com.kh
រីករាយសណ្តាប់បទចម្រៀងលោកតា សុីន សុីសាមុត ៖ sin sisamuth song karaoke
No comments:
Post a Comment